សំណួរចំនួន៣ គួរខ្លួនឯងអំពីរឿងហិរញ្ញវត្ថុមុនពេលសម្រេចចិត្តទិញផ្ទះ
សំណួរចំនួន៣ គួរខ្លួនឯងអំពីរឿងហិរញ្ញវត្ថុមុនពេលសម្រេចចិត្តទិញផ្ទះ
ពេលយើងត្រូវការទិញអ្វីមួយ តើអ្វីដែលយើងត្រូវគិតមុនគេ ចម្លើយគឺហោប៉ៅរបស់យើង តើមានលុយគ្រប់អត់សម្រាប់របស់នោះ។ ដូចគ្នា នៅពេលដែលចិត្តអ្នកចង់បានផ្ទះ១ យើងក៏ត្រូវសួរខ្លួនឯងនូវសំណួរខ្លះដូចខាងក្រោម៖
១) សំនួរ៖ តើយើងមានប្រាក់ប៉ុន្មានក្នុងដៃ?
ទោះបីជាយើងមានប្រាក់ប៉ុន្មានក៏ដោយ យើងត្រូវធ្វើផែនការហិរញ្ញវត្ថុដើម្បីជៀសវាងឧបសគ្គផ្សេងៗនៅពេលក្រោយ។
២) សំនួរ៖ តើយើងចង់បង់ប្រាក់ដូចម្តេច? បង់ផ្តាច់? បង់រំលស់?
សម្រាប់លោកអ្នកប្រកបអាជីវកម្ម លោកអ្នកអាចយកជម្រើសការបង់រំលស់ព្រោះលោកអ្នកអាចទុកប្រាក់ដើម្បីប្រកបអាជីវកម្ម។។ និងលោកអ្នកអាចទាក់ទងជាមួយមន្រ្តីប្រឹក្សាឥណទាន របស់ស្ថាប័ន ធនាគារក្នុងតំបន់របស់លោកអ្នក ដើម្បីពិភាក្សារអំពីតម្រូវការរបស់លោកអ្នក។
៣) សំនួរ៖ តើយើងគូរទាក់ទងស្ថាប័នហិរញ្ញវត្ថុ ធនាគារ ឬក៍ជាមួយអ្នកអភិវឌ្ឃន័អចលនទ្រព្យ?
ក) ប្រសិនបើលោកអ្នកមានប្រវត្តឥណទានល្អ លោកអ្នកគួរតែធ្វើការបង់រម្លោះជាមួយស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារឬមីក្រូហិរញ្ញវត្ថុ។ ស្ថាប័នហិរញ្ញវត្ថុមួយចំនួនមានជំនាញទាក់ទងនឹងកម្ចីលំនៅដ្ឋាន។ លោកអ្នកគួរតែពិចារណាពីស្ថាប័នណាដែលផ្តល់សេវាល្អជាមួយនឹងរយៈនៃកម្ចីបានយូរ និងអត្រាការប្រាក់ដែលអាចទទួលយកបាន។
ខ) ទោះជាយ៉ាងណា លោកអ្នកក៍អាចធ្វើការបង់រំលស់ជាមួយបុរីតែម្តង តែលោកអ្នកត្រូវគិតពីកត្តាមួយចំនួនដូចជា: ប្លង់នៃអចលនទ្រព្យ កេរ្តិ៍ឈ្មោះអ្នកអភិវឌ្ឍន៍។ល។
បងៗត្រូវការទិញ - លក់នៅកក្នុង សង្កាត់សំរោងក្រោម ។ សូមទំនាក់ទំនងក្រុមការងារយើងខ្ញុំ ៖
- លោក ហ៊ុង ទី អនុប្រធានរបស់ ក្រុមហ៊ុន ទ្រីលែន រៀលធី លេខទំនាក់ទំនង 077 988 178
- លោកស្រី សុខ សុមាន អគ្គនាយក របស់ក្រុមហ៊ុន ទ្រីលែន រៀលធី លេខទំនាក់ទំនង 070/017 436 338
- លោក កោសល្យ រតនា ប្រធានផ្នែកលក់ប្រចាំក្រុងភ្នំពេញ របស់ក្រុមហ៊ុន ទ្រីលែន រៀលធី លេខទំនាក់ ទំនង 098 296 168
អត្ថបទ៖ សុខ សួស្តី
អត្ថបទ៖ ហ៊ុង ទី

ភាសាខ្មែរ
CHINESE