របៀបរៀបចំកិច្ចព្រមព្រៀងទិញ-លក់ផ្តាច់អចនទ្រព្យឲ្យបានត្រឹមត្រូវ

របៀបរៀបចំកិច្ចព្រមព្រៀងទិញ-លក់ផ្តាច់អចនទ្រព្យឲ្យបានត្រឹមត្រូវ

កិច្ចសន្យាជាការព្រមព្រៀងរវាងគូភាគី ដើម្បីផ្តល់ឲ្យ និងទទួលយកនូវកម្មវត្ថុអ្វីមួយ ដោយភ្ជាប់ជាមួយនូវកាតព្វកិច្ច ការទទួលខុសត្រូវ និងការធានាផ្សេងៗរបស់គូភាគីនៅក្នុងកិច្ចព្រមព្រៀង។

ទោះជាយ៉ាងណា គេតែងជួបផលលំបាកជាច្រើនក្នុងការរៀបចំកិច្ចព្រមព្រៀងឲ្យបានត្រឹមត្រូវតាមលំដាប់លំដោយ មានរបៀបវារៈ ងាយយល់ និងមានវិជ្ជាជីវៈត្រឹមត្រូវ ។

នៅក្នុងនោះ កិច្ចព្រមព្រៀងទិញ-លក់ផ្តាច់អចនទ្រព្យកើគឺជាកិច្ចព្រមព្រៀងមួយប្រភេទ ដែលអ្នកលក់ និងអ្នកទិញត្រូវរៀបចំឡើង ដើម្បីបញ្ជាក់ពី កាតព្វកិច្ចផ្សេងៗរបស់ខ្លួនដែលត្រូវអនុវត្ត និងបំពេញតាម។

ខាងក្រោមនេះ ជាគម្រូ ឬទម្រង់នៃកិច្ចសន្យាលក់អចលនវត្ថុ (ដី និងផ្ទះ) មួយប្រភេទ ដែលអ្នកច្បាប់ ឬមេធាវីចូលចិត្តប្រើ។​

១) បាវនាជាតិ

“ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ (ចំណុចនេះ តាមការនិយមចូលចិត្តរបស់អ្នកតាក់តែងកិច្ចសន្យា គេអាចដាក់ក៏បាន ឬមិនដាក់ក៏បាន) ប៉ុន្តែភាគច្រើនគឺគេដាក់ ដើម្បីលើកតម្កើងពី បាវនាជាតិ របស់ប្រទេសកម្ពុជា។ ​​

២) ចំណងជើង

(ត្រូវតែដាក់ ហើយដាក់ឲ្យសមទៅនឹងកម្មវត្ថុនៃកិច្ចព្រមព្រៀងដែលមានចែងក្នុងប្រការ១)។ សម្រាប់កិច្ចព្រមព្រៀងទិញ-លក់ផ្តាច់អចនទ្រព្យនេះ គេអាចដាក់ឲ្យចំទៅតាមកម្មវត្ថុតែម្តងក៏បាន ឧទាហរណ៍ថា បើកិច្ចកិច្ចព្រមព្រៀងនោះ សំដៅទៅលើការលក់ផ្ទះ គេអាចដាក់ចំណងជើងឲ្យចំថា “កិច្ចព្រមព្រៀងទិញ-លក់ផ្តាច់ដី” ក៏បាន “កិច្ចព្រមព្រៀងទិញ-លក់ផ្តាច់អចនទ្រព្យ” ក៏បាន ។

 

៣) ទីកន្លែង និងកាលបរិច្ឆេទ

សម្រាប់អ្នកច្បាប់ ឬមេធាវី គេចូលចិត្តសរសេរកិច្ចព្រមព្រៀង ដែលមានកំណត់ និងបញ្ជាក់ពីទីកន្លែងចុះកិច្ចសន្យា និងកាលបរិច្ឆេទនៃកិច្ចព្រមព្រៀងនៅផ្នែកខាងលើបន្ទាប់ពីចំណងជើងនៃកិច្ចព្រមព្រៀង។ ឧទាហរណ៍៖ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅថ្ងៃទី០១    ខែ ១២ ឆ្នាំ២០១៩  នៅរាជធានីភ្នំពេញ ប៉ុន្តែទោះជាយ៉ាងណា លោក-អ្នកក៏អាចសរសេរទីកន្លែង និងកាលបរិច្ឆេទ នៅផ្នែកខាងក្រោម បន្ទាប់ពីផ្នែកនៃសក្ខីកម្មនៃកិច្ចព្រមព្រៀងបានដែរ។

៤) ព័ត៌មានរបស់គូភាគី

ចំណុចចនេះគឺសំខាន់ណាស់ ដែលមិនអាចខ្វះបានជាដាច់ខាត ដែលលោក-អ្នកត្រូវតែដាក់ព័ត៌មានរបស់គូភាគីនៃកិច្ចព្រមព្រៀង (ហើយព័ត៌មានគូភាគី ត្រូវតែលម្អិតទៅតាមអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន) ជាព័ត៌មានបឋម ដែលក្នុងកិច្ចព្រមព្រៀង នីមួយៗមិនអាចខ្វះបាន។ នៅចំនុចព័ត៌មានរបស់គូភាគីនេះ អ្នកត្រូវចងចាំថា គូភាគី អាចជា រវាងវន្តបុគ្គល និងរូបវន្តបុគ្គល ឬរូបវន្តបុគ្គល និងនីតិបុគ្គល ឬនីតិបុគ្គល និងនីតិបុគ្គល ។

ក្នុងករណីកិច្ចព្រមព្រៀង ត្រូវបានរៀបចំឡើងរវាងរូបវន្តបុគ្គល និងរូបវន្តបុគ្គល នោះកិច្ចព្រមព្រៀង ត្រូវសរសេរព័ត៌មានរបស់គូភាគី ដោយចាប់ផ្តើមពី ឈ្មោះ ភេទ អាយុ សញ្ជាតិ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន លេខ និងកាលបរិច្ឆេទរបស់វា អាសយដ្ឋាន ឬ ទីលំនៅអចិន្ត្រៃយ៍របស់គូភាគី។  ក្នុងករណីកិច្ចសន្យាត្រូវបានធ្វើឡើងដោយមានភាគីណាមួយជានីតិបុគ្គល អ្នកត្រូវចាប់ផ្តើមដោយ ឈ្មោះរបស់ក្រុមហ៊ុន ដែលបាន ចុះបញ្ជីស្របច្បាប់ លេខចុះបញ្ជី កាលបរិច្ឆេទចុះបញ្ជី ការិយាល័យចុះបញ្ជីក្រុមហ៊ុន ឈ្មោះ និងតួនាទីរបស់អ្នកតំណាងរបស់ក្រុមហ៊ុន។ ចំណុចបន្ថែមគេតែងនិយមដាក់លេខទូរស័ព្ទទំនាក់ទំនង ឬអាសយដ្ឋានអ៊ីម៉ែលផងដែរ ដើម្បីភាពងាយស្រួលដល់ការទាក់ទងគ្នាតាមការចាំបាច់។)

៥) កម្មវត្ថុ ឬគោលបំណងនៃកិច្ចព្រមព្រៀង

 

ភាគី “ក”  យល់ព្រមលក់ ហើយភាគី “ខ” យល់ព្រមទិញអចលនទ្រព្យដូចមានចែងខាងលើ​ចំណុច

ដោយហេតុថា៖   ភាគី “ក”  ជាម្ចាស់អចលនវត្ថុលើដី និងផ្ទះ ដែលមានទំហំសរុបគឺ ............. ដែលមានទីតាំងស្ថិតនៅ......................................... ដែលមានប័ណ្ណសម្គាល់កម្មសិទ្ធលេខ ................... ចុះថ្ងៃទី ............................ ចេញដោយ............................. [តទៅហៅថា អចលនវត្ថុ :] សម្រាប់លក់ផ្តាច់អោយទៅអ្នកទិញ ដោយខ្លួន អ្នកលក់ ជាអ្នកទទួលបន្ទុករត់ការកាត់ឈ្មោះមកជា ប្លង់រឹង ទៅអោយអ្នកទិញ ។

ភាគី “ខ” បានពិនិត្យនឹងសិក្សាលើអចលនវត្ថុ ដែលជាកម្មវត្ថុនៃការទិញលក់នេះរួចហើយ ហើយបានយល់ព្រមទិញផ្តាច់ ដោយស្របតាមកិច្ចសន្យានេះ ក្នុង តម្លៃ ...................ដុល្លា (ជាអក្សរ)។

៦) ប្រាក់កក់ និងការទូរទាត់

ជាទូទៅ ប្រាក់កក់ និងការទូទាត់ គេតែងសរសេរចូលនៅក្នុងប្រការ ២ គេត្រូវសរសេរឲ្យច្បាស់ពី ការកក់ប្រាក់ និងការទូទាត់ដែលគូភាគី បានព្រមព្រៀងគ្នា ហើយជាទូទៅតូ្រវ ធ្វើតាមតំណាក់ការ ។ ជាទូទៅតំណាក់ការនៃការទូទាត់ និងនិមួយៗត្រូវចែងឲ្យច្បាស់ពីតំណាក់ការនៃការទូទាត់ និង កាត្វកិច្ចរបស់ ភាគី “ក” ដូចជា៖ ១)​ ភាគី “ក” ត្រូវចាត់ចែងផ្ទេរកម្មសិទ្ធិទៅជាប្លង់រឹង ជូនអ្នកទិញ ។

២)​ គ្រប់តម្លៃ និងរាល់ការចំណាយ រួមមានពន្ធនៃការផ្ទេរកម្មសិទ្ធិ គឺទទួលខុសត្រូវដោយ ភាគី “ក”  

៣) នឹងត្រូវប្រគល់ជូនទៅភាគី “ក”  នៅថ្ងៃដែលប្លង់រឹងបានកាត់ផ្ទេរកម្មសិទ្ធរួចរាល់ ជាដើម ។

 

៧)  អំពីសិទ្ធិ និងកាតព្វកិច្ច

របស់គូរ ភាគី

ភាគីនិមួយៗ មានសិទ្ធិ និងកាតព្វកិច្ចរាងៗខ្លួន ។​ ជាទួទៅសិទ្ធិ និងកាតព្វកិច្ច​ ត្រូវគេនិយមសរសេរ ក្នុងប្រការ៣ និងប្រការ ៤ ។

៨) ប្រការផ្សេងៗនៃកិច្ចព្រមព្រៀង ឬលក្ខខណ្ឌទូទៅ

លក្ខខណ្ឌទូទៅនៅក្នុងកិច្ចព្រមព្រៀង គឺជាទម្រង់ទូទៅដែលគេតែងតែងនិយម សរសេរ នៅគ្រប់កិច្ចព្រមព្រៀង ទាំងអស់មិនថាតែកិច្ចសន្យាលក់ទិញ  ឬកិច្ចសន្យាជួល នោះទេ ។

ប្រការ ឬលក្ខខណ្ឌទាំងនោះ រួមមាន៖

ក. ការបញ្ចប់កិច្ចព្រមព្រៀង   

ខ.​ ច្បាប់គ្រប់គ្រង និងដំណោះស្រាយវិវាទ

គ. ការកែប្រែ

ឃ. ទំនាស់  

ង.ប្រសិទ្ធិភាពនៃការព្រមព្រៀង 

ច.អវសាន្តបញ្ញត្តិ

ឆ.ភាសា និងការតម្កល់កិច្ចសន្យា

ដើម្បីផ្តល់ភាពងាយស្រួល និងងាយយល់ យើងមានកិច្ចព្រមព្រៀងទិញ-លក់ផ្តាច់អចនទ្រព្យដើម្បីឲ្យលោកអ្នកអានយកជាគតិ និងចងចាំដូចខាងក្រោម៖

 

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

abcd

កិច្ចព្រមព្រៀងទិញ-លក់ផ្តាច់អចនទ្រព្យ

        ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី……ខែ……ឆ្នាំ២០១៩។

រវាង

អ្នកលក់ លោក/អ្នកស្រី ……………………    ភេទ............. អាយុ............... សញ្ជាតិ........... ជនជាតិ......... មានទីលំនៅបច្ចុប្បន្ន..........................រាជធានីភ្នំពេញ (អ្នកលក់ដី) ចាប់ពីពេលនេះតទៅសន្មត ហៅកាត់ថាភាគី“ក”  

និង

អ្នកទិញ លោក/អ្នកស្រី ……………………. ភេទ…………… អាយុ………… មានទីលំនៅបច្ចប្បន្ន……………………………………………រាជធានីភ្នំពេញ គឺជា (អ្នកទិញ) ចាប់ពីពេលនេះតទៅសន្មត ហៅកាត់ថា ភាគី “ខ”  

ដោយហេតុថា៖ ភាគី “ក”  ជាម្ចាស់អចលនវត្ថុលើដី និងផ្ទះ ដែលមានទំហំសរុបគឺ ............. ដែលមានទីតាំងស្ថិតនៅ......................................... ដែលមានប័ណ្ណសម្គាល់កម្មសិទ្ធលេខ ................... ចុះថ្ងៃទី ............................ ចេញដោយ............................. [តទៅហៅថា អចលនវត្ថុ :] សម្រាប់លក់ផ្តាច់អោយទៅអ្នកទិញ ដោយខ្លួន អ្នកលក់ ជាអ្នកទទួលបន្ទុករត់ការកាត់ឈ្មោះមកជា ប្លង់រឹង ទៅអោយអ្នកទិញ ។

ដោយហេតុថា៖ ភាគី “ខ” បានពិនិត្យនឹងសិក្សាលើអចលនវត្ថុ ដែលជាកម្មវត្ថុនៃការទិញលក់នេះរួចហើយ ហើយបានយល់ព្រមទិញផ្តាច់ ដោយស្របតាមកិច្ចសន្យានេះ។

 

ក្រោយពីបានពិភាក្សាគ្នាភាគីទាំង២បានព្រមព្រៀងគ្នាលើរាល់ប្រការដូចខាងក្រោម:

ប្រការ១³ កម្មវត្ថុ និងតម្លៃនៃកិច្ចព្រមព្រៀង

ភាគី “ក”  យល់ព្រមលក់ ហើយភាគី “ខ” យល់ព្រមទិញអចលនទ្រព្យដូចមានចែងខាងលើ ក្នុង តម្លៃ ...................ដុល្លា (ជាអក្សរ)។

ប្រការ២³ ប្រាក់កក់ និងការទូរទាត់

        គូរភាគីឯកភាពទូទាត់ប្រាក់ដូចខាងក្រោមៈ

  • ដំណាក់កាលទី១៖

ភាគី “ខ”  ប្រគល់ប្រាក់ចំនួន…………….. ដុល្លា (ជាអក្សរ) អោយទៅ ភាគី “ក”   នៅថ្ងៃចុះកិច្ចព្រមព្រៀង (ថ្ងៃទី ...................) ដើម្បីអោយភាគី “ក” ចាត់ចែងផ្ទេរកម្មសិទ្ធិទៅជាប្លង់រឹង ជូនអ្នកទិញ ។

  1. គ្រប់តម្លៃ និងរាល់ការចំណាយ រួមមានពន្ធនៃការផ្ទេរកម្មសិទ្ធិ គឺទទួលខុសត្រូវដោយ ភាគី “ក”  
  • ដំណាក់កាលទី២៖  ទឹកប្រាក់នៅសល់ ………………… (ជាអក្សរ) នឹងត្រូវប្រគល់ជូនទៅភាគី “ក”  នៅថ្ងៃដែលប្លង់រឹងបានកាត់ផ្ទេរកម្មសិទ្ធរួចរាល់។

ប្រការ៣³ អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ ភាគី “”  

  1. ភាគី “ក ត្រូវប្រគល់ប័ណ្ណកម្មសិទ្ធ ដែលបានផ្ទេរឈ្មោះរួចរាល់ អោយទៅ ភាគី “ខ”  ផ្អែកទៅលើ កាលកំណត់ និងលក្ខខណ្ឌនៃការព្រមព្រៀង។    
  2. ភាគី “កត្រូវទទួលខុសត្រូវនៅក្រោមច្បាប់ ប្រសិនបើអចលនវត្ថុដែលត្រូវបានផ្ទេរទៅ ភាគី “ខ”  ហើយមានតតីយជនធ្វើការអះអាងថា អចលនវត្ថុ នេះជារបស់ខ្លួន។ 

ប្រការ៤³ អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ ភាគី“ខ

  1. ភាគី“ខត្រូវបង់ថ្លៃដីទៅអោយ ភាគី“ក ដោយយោងទៅតាមកាលកំណត់ និងលក្ខខណ្ឌនៅក្នុងការព្រមព្រៀង។
  2. ភាគី“ខមានសិទ្ធិពេញលេញដើម្បីកាន់កាប់ដីជាកម្មសិទ្ធិស្របច្បាប់ និងចាត់ចែងបន្ទាប់ ការធ្វើការទូទាត់តាមដំណាក់កាលនីមួយៗអោយទៅ ភាគី“ក
  3. ត្រូវផ្តល់ឯកសារគ្រប់គ្រាន់ទាន់ពេលវេលាទៅ ភាគី“ខ ដើម្បីសម្របសម្រួលនូវការផ្ទេរកម្មសិទ្ធិដី។

ប្រការ៥³ ការបញ្ចប់កិច្ចព្រមព្រៀង

ប្រសិនបើបន្ទាប់ពីការប្រតិបត្តិ ភាគី“ក ឬ ភាគី“ខ សំរេចចិត្តបញ្ចប់កិច្ចព្រមព្រៀង ឬប្រសិនបើកម្មសិទ្ធិដីគឺមិនអាចផ្ទេរនៅក្រោមឈ្មោះ ភាគី“ខ   ដោយសារហេតុផលអ្វីក៏ដោយ ភាគី“កត្រូវទទួលខុសត្រូវរហូតទាល់តែការផ្ទេរកម្មសិទ្ធិខាងលើនេះបានចប់សព្វគ្រប់ជាស្ថាពរ។

ប្រការ៦³ ច្បាប់គ្រប់គ្រង

កិច្ចព្រមព្រៀងនេះ គឺត្រូវបានគ្រប់គ្រង និងបកស្រាយដោយច្បាប់នៃព្រះរាជាណាចក្រ  កម្ពុជា។

ប្រការ៧³ ការកែប្រែ

កិច្ចព្រមព្រៀងនេះ គឺមិនអាចដកហូតវិញបាន និងមិនអាចកែប្រែទៅតាមកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរដែលបានប្រតិបត្តិដោយភាគីទាំងពីរ។

ប្រការ៨³ ទំនាស់

បើមានទំនាស់កើតឡើងពីកិច្ចព្រមព្រៀងនេះ ជាលើកដំបូង ភាគីទាំងពីរត្រូវពិគ្រោះគ្នាជាលក្ខណ:មិត្តភាព តែប្រសិនបើមិនអាចដោះស្រាយបានទេ ភាគីទាំងពីរអាចប្តឹងទៅតុលាការនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយទំនាស់។

ប្រការ៩³ ប្រសិទ្ធិភាពនៃការព្រមព្រៀង

កិច្ចព្រមព្រៀងនេះ មានសុពលភាព និងប្រសិទ្ធភាពចាប់ពីថ្ងៃផ្តិតមេដៃស្តាំនេះតទៅ។

ប្រការ១០³ អវសាន្តបញ្ញត្តិ

 

កិច្ចព្រមព្រៀងនេះធ្វើឡើងជាភាសារខ្មែរចំនួន ០៣ច្បាប់ ដែលមានសុពលភាពស្មើគ្នាគ្រប់កាល:ទេស:។ ភាគីនីមួយៗរក្សាទុកក្នុងម្នាក់ ០១ច្បាប់ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី……ខែ………ឆ្នាំ២០១៩

ស្នាមមេដៃភាគី                                     សាក្សីអ្នកលក់                                                        ​​សាក្សីអ្នកទិញ  ស្នាមមេដៃភាគី   

 

 

                    លោក/លោកស្រី                                                                                                                                  លោក/លោកស្រី

 

បានឃើញឈ្មោះ....................................................................

បានផ្តិតមេដៃនៅចំពោះមុខមេធាវី

ភ្នំពេញ ថ្ងៃទី……….. ខែ ……… ឆ្នាំ…………

 

បងៗត្រូវការទិញ - លក់នៅកក្នុង សង្កាត់សំរោងក្រោម ។ សូមទំនាក់ទំនងក្រុមការងារយើងខ្ញុំ ៖

  • លោក ហ៊ុង ទី អនុប្រធានរបស់ ក្រុមហ៊ុន ទ្រីលែន រៀលធី លេខទំនាក់ទំនង 077 988 178
  • លោកស្រី សុខ សុមាន អគ្គនាយក  របស់ក្រុមហ៊ុន ទ្រីលែន រៀលធី លេខទំនាក់ទំនង 070/017 436 338
  • លោក កោសល្យ រតនា ប្រធានផ្នែកលក់ប្រចាំក្រុងភ្នំពេញ របស់ក្រុមហ៊ុន ទ្រីលែន រៀលធី លេខទំនាក់ ទំនង 098 296 168

រៀបរាងដោយ៖ ហ៊ុង ទី

Related Posts

ឈ្មោះ​សង្កាត់​ទាំង ១០៥ ក្នុង​ខណ្ឌ​ទាំង ១៤ នៃ​រាជធានីភ្នំពេញ

ឈ្មោះ​សង្កាត់​ទាំង ១០៥ ក្នុង​ខណ្ឌ​ទាំង ១៤ នៃ​រាជធានីភ្នំពេញ

រាជធានី​ភ្នំពេញ ចែកចេញ​ជា​ខណ្ឌ​ចំនួន ១៤ ដែល​មាន​សង្កាត់​ចំនួន ១០៥ ។ ក្នុង​ចំណោម​ខណ្ឌ​ទាំង ១៤ នោះ...

Read More
What home sellers want from their real estate agent?

What home sellers want from their real estate agent?

What home sellers want from their real estate agent?

Read More