បច្ចុប្បន្នភាពតំលៃដីរបស់សង្កាត់មួយចំនួនក្នុងខណ្ឌ សែនសុខ។
បច្ចុប្បន្នភាពតំលៃដីរបស់សង្កាត់មួយចំនួនក្នុងខណ្ឌ សែនសុខ។
រាជធានីភ្នំពេញ ចែកចេញជាខណ្ឌចំនួន ១៤ ដែលមានសង្កាត់ចំនួន ១០៥ ។ ក្នុងចំណោមខណ្ឌទាំង ១៤ នោះ គឺមានខណ្ឌ ២ ដែលទើបបង្កើតថ្មី កាលពីខែមករាកន្លងទៅ គឺខណ្ឌបឹងកេងកង និងខណ្ឌកំបូល។ ខណ្ឌថ្មីទាំង២ នោះ បានកាត់សង្កាត់មួយចំនួនពីខណ្ឌផ្សេងៗ ពោលគឺខណ្ឌបឹងកេងកង កាត់ ៧សង្កាត់ពីខណ្ឌចំការមន ចំណែកឯខណ្ឌកំបូល កាត់យក ៦សង្កាត់ពីខណ្ឌពោធិសែនជ័យ និង ១សង្កាត់ ពីខណ្ឌដង្កោ។
សម្រាប់ខណ្ឌ សែនសុខ ត្រូវចែកចេញជា ៦ សង្កាត់ ៖ សង្កាត់ភ្នំពេញថ្មី, សង្កាត់ទឹកថ្លា, សង្កាត់ឃ្មួញ, សង្កាត់ក្រាំងធ្នង់, សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាង។
ក្នុងចំណោមសង្កាត់ទាំង៦ ក្រុមហ៊ុន ទ្រីលែន រៀលធី សូមធ្វើបច្ចុប្បន្នភាពតែសង្កាត់ចំនួន៣ ដូចខាងក្រោម ៖
|
សង្កាត់ /ឆ្នាំ |
២០១៩ (ref.cpl) |
គិតត្រឹម មិថុនា ២០២០ (***) |
|
សង្កាត់ភ្នំពេញថ្មី |
$550/m2 |
$600/m2 |
|
សង្កាត់ទឹកថ្លា |
$660/m2 |
N/A |
|
សង្កាត់ឃ្មួញ |
$260/m2 |
$350/m2 |
|
សង្កាត់ក្រាំងធ្នង់ |
$200/m2 |
$210/m2 |
|
សង្កាត់អូរបែកក្អម |
$660/m2 |
N/A |
|
សង្កាត់គោកឃ្លាង |
$200/m2 |
N/A |
(***): ចំណាំ: គឺជាតំលៃទាបបំផុត។
លោក ហ៊ុង ទី អនុប្រធានរបស់ ក្រុមហ៊ុន ទ្រីលែន រៀលធី ប្រាប់អោយដឹងថា ក្នុងចំណោមសង្កាត់ទាំង៦ គឺមានសង្កាត់ចំនួនបីដែលចរន្តទិញ-លក់ និងតម្លៃប្រែប្រួលច្រើន គឺសង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ និងសង្កាត់ក្រាំងធ្នង់។
លោក ហ៊ុង ទី បានបន្ថែមទៀតថា មានគម្រោងជាច្រើនបានបញ្ចប់ការសាងសង់រួចរាល់ និងខ្លះទៀតកំពង់តែបន្តសកម្មភាពសាងសង់របស់ខ្លួន ដែលជាកត្តាធ្វើមានការទាក់ទាញ អ្នកទិញ អ្នកលក់ អ្នកវិនិយោគនានាៗ មានដូចជា ៖
- ប្រជាជនភាគច្រើនបានផ្លាស់ប្តូរលំនៅពីផ្នែកកណ្តាលនៃរាជធានី បានមករស់នៅទីនេះជាបន្តបន្ទាប់។
- មានគម្រោងផ្នែកហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិដូចជា ៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗ ស្ពានអាកាស សំណង់ផ្លូវ ស្ពាន លូ និងអគារមន្ទីរ ការិយាល័យរាជការមួយចំនួនក៏មានវត្តមានច្រើននៅក្នុងខណ្ឌនេះដែរ។
- ផ្នែកឯកជនមានផ្សារទំនើបៗដូចជា ៖ ផ្សាររតនាផ្លាហ្សា ផ្សារ Macro ផ្សារ Global ផ្សារ Attwood និងផ្សារអ៊ីអនទី ២ ដែលបានបពា្ចប់ការសាងសង់ និងកំពង់តំណើរការអាជីកម្មរបស់ខ្លួន និង ការអភិវឌ្ឍផ្នែកអចលនទ្រព្យផេ្សងៗជាច្រើនទៀត។
ទាំងនេះក៏ជំរុញឲ្យតម្លៃដីធ្លី នៅក្នុងខណ្ឌនេះ បានហក់ឡើងខ្ពស់ និងធ្វើឲ្យប្រជាជនមូលដ្ឋានរួមទាំងអ្នកចំណូលថ្មីអាចធ្វើការផ្លាស់ប្តូរដើម្បីមានលទ្ធភាពពង្រីកអាជីវកម្ម ឬមុខរបររបស់ពួកគេផងដែរ។
បងៗត្រូវការទិញ - លក់នៅកក្នុងសង្កាត់ សង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ និងសង្កាត់ក្រាំងធ្នង់។ សូមទំនាក់ទំនងក្រុមការងារយើងខ្ញុំ ៖
- លោក ហ៊ុង ទី អនុប្រធានរបស់ ក្រុមហ៊ុន ទ្រីលែន រៀលធី លេខទំនាក់ទំនង 077 988 178
- លោកស្រី សុខ សុមាន អគ្គនាយក របស់ក្រុមហ៊ុន ទ្រីលែន រៀលធី លេខទំនាក់ទំនង 070/017 436 338
- លោក កោសល្យ រតនា ប្រធានផ្នែកលក់ប្រចាំក្រុងភ្នំពេញ របស់ក្រុមហ៊ុន ទ្រីលែន រៀលធី លេខទំនាក់ ទំនង 077 733 576 / 098 296 168
អត្ថបទ៖ សុខ សួស្តី

ភាសាខ្មែរ
CHINESE