ក្រសួងបានប្រកាសលើកលែងពន្ធអចលនទ្រព្យរយៈពេល ០៣ ឆ្នាំ សម្រាប់បងប្អូនម្ចាស់អចលនទ្រព្យរស់នៅក្នុងសង្កាត់ចំនួន ០៤ ក្នុងក្រុងតាខ្មៅ។
សង្កាត់ចំនួន០៤ក្នុងក្រុងតាខ្មៅ នៃខេត្តកណ្តាលនឹងត្រូវលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ឆ្នាំ២០២៣ ក្នុងនោះរួមមានសង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល។ ការលើកលែងពន្ធក្នុងរយៈពេលនេះ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលមានការលំបាកក្នុងការបង់ពន្ធលើកដំបូង នេះបើយោងតាមអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។



ភាសាខ្មែរ
CHINESE