បង្ហើបពីរបៀបទិញដីសម័យថ្មី គ្មានហានិភ័យនិងចំណេញរយៈពេលវែង

អ្នកជំនាញ៖ បង្ហើបពីរបៀបទិញដីសម័យថ្មី គ្មានហានិភ័យនិងចំណេញរយៈពេលវែង

វិស័យដីធ្លីនៅកម្ពុជា នៅតែរីកចម្រើនខ្លាំង ទោះមានសម្ពាធមួយចំនួននាពេលថ្មីៗនេះក៏ដោយ ពីព្រោះការទិញលក់ដីធ្លីនៅតែដំណើរការទៅមុខជារឿយៗ គ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ។ដោយសារតែការរីកចម្រើននេះហើយ ទើបជម្រុញចិត្តឱ្យអ្នកថ្មីៗជាច្រើនចាប់ផ្ដើមប្រឡូកក្នុងវិស័យនេះ ដោយឃើញថាជាច្រកដ៏ធំសម្រាប់អនាគត និងជាផ្លូវដែលធ្វើឱ្យពួកគេឆាប់បង្កបង្កើនផលបានលឿន។

នាពេលថ្មីៗនេះ កំពុងតែកក្រើកការពុះដីឡូតិ៍លក់ ដែលជាចំណែកដ៏ធំសម្រាប់ជួយដល់អ្នកមានកម្រិតជីវភាពក្រោមមធ្យមឬកំពុងធ្វើការឱ្យគេ ដូច្នេះពួកគេអាចនឹងមានឱកាសច្រើនណាស់ ពីព្រោះការទិញក៏មានជម្រើស ហើយតម្លៃដីអាចមានលទ្ធភាពឡើងខ្ពស់ បើធ្វើការជ្រើសរើសឱ្យបានត្រឹមត្រូវ។

ជាក់ស្ដែង តាមការលើកឡើងពីអ្នកជំនាញអចលនទ្រព្យ លោកកោសល្យ រតនាជាប្រធានផ្នែកលក់ក្រុមហ៊ុន​ ទ្រីលែន​ រៀលធី​ខេមបូឌា បានប្រាប់មកកាន់Business Cambodiaថា ការរីកចម្រើនទីផ្សារដីឡូតិ៍ គឺនៅតែមានតម្រូវការទាំងពេលបច្ចុប្បន្ន និងអនាគត ដរាបណាប្រជាជននៅតែមានកំនើនឡើង។ក៏ប៉ុន្ដែ អតិថិជនដែលចង់ទិញដីឡូតិ៍ ត្រូវដឹងពីគោលដៅរបស់ខ្លួនអោយបានច្បាស់ ថាតើទិញសម្រាប់សាងសង់លំនៅដ្ឌានរស់នៅ ឬ វិនិយោគ ដើម្បីឱ្យចំគោលដៅ​ បានត្រឹមត្រូវនិងឆាប់ចំណេញបានមកវិញ។

ជាក់ស្ដែង សម្រាប់អតីថិជនដែលទិញសម្រាប់សាងសង់លំនៅដ្ឌាន គួរតែសំលឹងមើលទីតាំងណាដែលនៅក្បែរភូមិមានប្រជាជនរស់នៅស្រាប់ ព្រោះវាមានភាពងាយស្រួលច្រើនក្នុងការសាងសង់លំនៅដ្ឌានដូចជា ហេដ្ឌារចនាសមន្ធ័ ការតភ្ចាប់ ទឹក និងភ្លើង ជាដើម។អ្នកជំនាញរូបនេះ ក៏បានបន្ដទៀតថា សម្រាប់អតិថិជនដែលទិញសម្រាប់វិនិយោគ ក៏គួរសិក្សាពីទីតាំងអោយបានច្បាស់ និងប្រមូលពត៌មានអោយបានច្រើនផងដែរ។

ក្នុងនោះផ្ទាល់ លោកក៏បានចែករំលែកបទពិសោធន៍ទិញដីបែបថ្មី ដើម្បីជួយដល់អ្នកកំពុងធ្វើការឱ្យគេ ពោលគឺអ្នកដែលមានចំណូលត្រឹម US$៥០០ គួរទិញដីឡូតិ៍សម្រាប់ការវិនិយោគទើបប្រសើរ មុនហក់ទៅទិញអចលនវត្ថុដូចជាលំនៅឋាន ខុនដូជាដើម ដែលត្រូវចំណាយប្រាក់ច្រើន។ក្នុងការទិញដីឡូតិ៍នោះទៀតសោត គឺត្រូវទិញចាប់ពី ២ទៅ៣ ឡូតិ៍ សម្រាប់ទំហំ ៥ គុណ ២០ម ឬទំហំ ១០ គុណ ២០ ម ឡើងទៅ និងទំហំនេះនិងមានតម្រូវការច្រើននាពេលខាងមុខ។នេះជាការវិនិយោគដ៏ល្អ ពេលដីឡើងថ្លៃ គាត់លក់តែមួយដីឡូតិ៍ អាចរួចខ្លួន។​ក៏ប៉ុន្ដែការទិញដីដំបូងៗ ត្រូវធ្វើការ សិក្សា និងប្រមួលព័ត៌មានអោយ បានច្បាស់ ជាពិសេស ទីតាំង ប្លង់ដី ….។ រឹតតែល្អ គូរតែប្រើសេវា មីក្រូហិរញ្ញវត្ថុ និងធនាគារ បើអាចធ្វើបាន ពីព្រោះ មីក្រូហិរញ្ញវត្ថុ និងធនាគារ និមួយៗបានសិក្សាយ៉ាងម៉ត់ចត់មុនពេលផ្តល់កម្ចី សម្រេចចិត្តទិញពីព្រោះវាអាចនិងមិនមានផលចំណេញច្រើន៕

អត្ថបទដោយ៖ Business Cambodia

 

Related Posts

ឈ្មោះ​សង្កាត់​ទាំង ១០៥ ក្នុង​ខណ្ឌ​ទាំង ១៤ នៃ​រាជធានីភ្នំពេញ

ឈ្មោះ​សង្កាត់​ទាំង ១០៥ ក្នុង​ខណ្ឌ​ទាំង ១៤ នៃ​រាជធានីភ្នំពេញ

រាជធានី​ភ្នំពេញ ចែកចេញ​ជា​ខណ្ឌ​ចំនួន ១៤ ដែល​មាន​សង្កាត់​ចំនួន ១០៥ ។ ក្នុង​ចំណោម​ខណ្ឌ​ទាំង ១៤ នោះ...

Read More
What home sellers want from their real estate agent?

What home sellers want from their real estate agent?

What home sellers want from their real estate agent?

Read More